សុខ ពិទូរ្យ ធ្វើដំណើរទៅកាន់ខេត្ត ស្ទឹងត្រែង ពីថ្ងៃទី ០៧-១០ មករា ២០០៩
សុខ ពិទូរ្យ នឹងធ្វើដំណើរទៅកាន់ខេត្ត ស្ទឹងត្រែង ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ពីថ្ងៃទី ០៧ ដល់ ១០ ខែមករា ឆ្នាំ ២០០៩ ជាផ្នែកមួយនៃការងាររបស់គាត់ ដើម្បីរួមប្រជុំ និងធ្វើការឆ្លុះបញ្ចាំងពីការងាររបស់ស្ថាប័នក្នុងឆ្នាំកន្លងមក។
ជាមួយគ្នានេះដែរ សុខ ពិទូរ្យ ស្វាគមន៌ រាល់មតិយោបល់ និងអនុសាសន៌របស់ប្រិយមិត្តដែលធ្លាប់ធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង ទាក់ទងនឹងទីកន្លែងកំសាន្ត រមណីយដ្ឋាន ម្ហូបអាហារ អាកាសធាតុ និងអ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ជាពិសេសនៅតាមព្រំប្រទល់ជាមួយប្រទេស ឡាវ។
អត្ថបទ និងរូបភាពនានាស្តីពីខេត្តស្ទឹងត្រែង នឹងត្រូវបង្ហោះពេល សុខ ពិទូរ្យ ត្រលប់មកពីខេត្តស្ទឹងត្រែងវិញ។
ខាងក្រោមគឺជាព័ត៌មានខ្លះៗ ស្តីពីខេត្ត ស្ទឹងត្រែង ស្រង់ចេញពី វីគីភីឌា៖
ខេត្តស្ទឹងត្រែង
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | 11,092 គម២ |
| ប្រជាជន: | 81,074 (1998) |
| ដង់ស៊ីតេ: | 7.3 នាក់/គម២ |
| ISO 3166-2: | KH-19 |
| ផែនទី | |
![]() |
|
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ ។
| កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
|---|---|---|
| ១៩០១ | សេសាន | Sesan |
| ១៩០២ | សៀមបូក | Siem Bouk |
| ១៩០៣ | សៀមប៉ាង | Siem Pang |
| ១៩០៤ | ស្ទឹងត្រែង | Stueng Traeng |
| ១៩០៥ | ថាឡាបរិវ៉ាត់ | Thala Barivat |
តំបន់ទេសចរណ៍
- រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
- រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
- រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
- វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
- ផៃ្លអំពិលផែ្អម
- ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា
អរគុណ!
