ការធ្វើដំណើរទៅកាន់ខេត្ត ស្ទឹងត្រែង និងក្រចេះ ដោយរូបភាព
សុខ ពិទូរ្យ និងសហការីនៅក្នុងអង្គការ បានធ្វើដំណើរទៅកាន់ខេត្ត ស្ទឹងត្រែង ពីថ្ងៃទី ០៧ ដល់ ១០ មករា ២០០៩ ជាផ្នែកមួយនៃកិច្ចការ និងការដើរកំសាន្តរបស់ ខ្លួន។ នៅក្នុងរយៈពេល ៤ថ្ងៃ នៅខេត្តស្ទឹងត្រែង ក្រៅពីការងារ សុខ ពិទូរ្យ និងសហការីបានធ្វើដំណើរទៅកាន់ខេត្ត ក្រចេះ ទស្សនា ផ្សោត និងប្រទេស ឡាវ ដើម្បីទស្សនា ល្បាក់ខោន។
បទពិសោធន៌ដែលទទួលបានពីដំណើរនេះគឺ ប្រជាពលរដ្ឋភាគច្រើននៅខេត្ត ស្ទឹងត្រែង ចេះនិយាយភាសាឡាវ ហើយប្រជាពលរដ្ឋឡាវ នៅក្បែរព្រំដែនខ្មែរចេះនិយាយភាសាខ្មែរតិចតួច។ ម្ហូបអាហារនៅទីរួមខេត្ត ស្ទឹងត្រែង គឹមានតម្លៃថ្លៃមិនចាញ់រាជធានីភ្នំពេញឡើយ៕ នៅខេត្តស្ទឹងត្រែង មានលក់ណែម ដែលមានរសជាតិឆ្ងាញ់។ ផ្ទះលក់ ណែម គឺមានទីតាំងនៅខាងកើតផ្សារ។
សូមចុចលើរូបភាពលើខាងឆ្វេង ឬត្រង់នេះដើម្បីមើលរូបភាពពីដំណើរនេះតាមរយៈ ភីខាសាវ៉េប ឬរុញចុះក្រោមមើលរូបភាពតាមរយៈ ស្លាយ។
អរគុណ!
ពិទូរ្យ
ត្រលប់ទៅព័ត៌មានថ្មី*** ត្រលប់ទៅរូបភាពនានា

